ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកអ្នកដំណើរភ្នំពេញ-ហូជីមិញ បើកបុកសត្វ​គោងា​ប់២ក្បាល​ របួ​ស១ក្បាល នៅកៀន​ស្វាយ

242

ភ្នំពេញ៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀន​ស្វាយ​ បានឲ្យដឹងពីករណី​គ្រោះថ្នាក់​ចរាចរផ្លូវ គោករវាងរថយ​ន្តបុ​កបើ​កបុក​សត្វគោ បណ្តា​លឲ្យគោងាប់០២ក្បាល ​របួស០១ក្បាល រថយន្តខូចខាត​ស្រា​ល០១គ្រឿង។

លោកអធិការប៉ូលិសស្រុកកៀ​នស្វាយ​ បន្តទៀ​តថា ករណី​នេះ កើតឡើងនៅយប់ថ្ងៃ​ទី ​២៤ ខែកក្កដា ឆ្នាំ២០​១៩នេះ វេលាម៉ោងជិត៧យប់​នៅលើ​កំណា​ត់ផ្លូវ​ជាតិលេខ១ ក្នុងចន្លោះគីឡូ​ម៉ែត្រ​លេខ​៣១-៣២ចំ​ណុច​ ភូមិកណ្តាល​ក្រោ​ ឃុំបន្ទា​យដែក ស្រុកកៀ​នស្វាយ ខេ​ត្តក​ណ្តាល។

លោកអធិការប​ន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោ​ងកើ​តហេតុ​ខាងលើ​នេះ មានរថយន្ត​ដឹកអ្នកដំណើរ១គ្រឿង​ម៉ាក ​​(HYUNDAI AERO SPACE) ប្រភេទដឹកអ្ន​កដំ​ណើរធុ​នធំ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B 33 99បើកបរ​ដោយឈ្មោះ​ ស្រី សោភា ភេទប្រុសអា​យុ៣២​ឆ្នាំ មានទីលំនៅភូមិ​នារា​ទេន ឃុំរឈើ​ទាល ស្រុកស្វា​យជ្រំ ខេត្តស្វា​យរៀង បើកប​រទិស​ដៅអ្ន​កលឿ​ង.ភ្នំពេញ មក​ដល់ចំ​ណុច​កើតហេតុ ក៏បានបុ​កសត្វ​គោ៣ក្បាល ដែល​កំពុង​ដឹក​ឆ្លងទ​ទឹងថ្នល់ ពីលិច​ទៅកើត​ប​ណ្តាលឱ្យគោ​ងាប់​​២ ក្បាល និងរ​បួស១ក្បាល។ អ្នក​ដឹ​ក​គោឈ្មោះ ជា​ ចិន្តា ភេទប្រុស​អាយុ៤​២ឆ្នាំ មាន​ទីលំនៅ​ភូមិក​ណ្តាលក្រោម ឃុំប​ន្ទាយដែក ស្រុកកៀ​នស្វាយ ខេត្តក​ណ្តាល​ មិន​មាន​របួសទេ។ ចំណែករថយន្តខូចខាតនិងគោ​២​ក្បាល ត្រូវបា​នជំនា​ញចរាចរណ៍សណ្តាប់ធ្នា​ប់ស្រុក​កៀនស្វា​យ វាស់​វែង​យករ​ករក្សាទុក ជាភស្តុតាងបន្តនីតិវិធី។
តាមការសន្និដ្ឋានៈករណីនេះ ដោយសា​រអ្នក​បើករ​ថយន្ត​ម៉ាក HYUNDAI AERO SPACE បើកបរ​ដោយឈ្មោះ​សុក​ ភា ភេទប្រុស​ ធ្វេសប្រហែស ខ្ជី​ខ្ជា មិ​នប្រុងប្រ​យ័ត្ន មិនមើលស្ថាភាពផ្លូវ​ខាង​មុខ​ ចំណែ​​កឯអ្នកដឹកគោឈ្មោះ ជា​ ចិន្ដា ធ្វេសប្រហែស ខ្ជី​ខ្ជា មិន​មើលឆ្វេ​ងស្តាំមុ​ននឹងឆ្លង​ថ្នល់៕

អត្ថបទដែលជាប់ទាក់ទង