អភិបាលខណ្ឌច្បារអំពៅចុះសួរសុខទុក្ខ ចៅសង្កាត់ព្រែកប្រាដែលកំពុងសម្រាកពេទ្យដោយសារជំងឺគ្រុនឈាម
ភ្នំពេញ ៖លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៩ បានអញ្ជើញសួរសុខទុក្ខលោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកមានជ័យ ។
លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា ខណៈចុះសួរសុខទុក្ខលោកចៅសង្កាត់ព្រែកប្រា ដែលកំពុងសម្រាកព្យាបាលជំងឺនេះ លោក ចេង មុនីរ៉ាបានឧបត្តម្ភជាថវិកាចំនួន ៨០ម៉ឺនរៀល រួមនឹងផ្លែឈើ និងទឹកដោះគោឆៅផងដែរ។
សូមបញ្ជាក់ថា លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា កំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកមានជ័យ ។