ជនជាតិចិន១៥០នាក់ កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងការ៉ាអូខេ “អូបាម៉ា” ត្រូវនគរបាលខេត្តព្រះសីហនុ បង្ក្រាប
ព្រះសីហនុ៖ នៅវេលាម៉ោង៣នឹង១០នាទីឈានចូលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានបង្ក្រាបក្លឹបកំសាន្ត ឈ្មោះ លោក អូបាម៉ា ប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួន មនុស្សប្រុស-ស្រី ជនជាតិចិន/ខ្មែរចំនួន១៥៤នាក់ ស្រី៤៩ នាក់ (ខ្មែរ៨នាក់ ស្រី៦នាក់)។
ប្រតិបត្តិការនេះដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួល ផ្នែកច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ ទីតាំងក្លឹបកំសាន្តឈ្មោះObama Club (អិលវីចាស់) របស់ ជនជាតិចិន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ទោសួស សីលា ស្នងការរងទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ក្នុងការឆ្មក់ចូលឆែកឆេរ បានរកឃើញមនុស្សជាច្រើនកំពុងសេព គ្រឿងញៀន ជាក់ស្តែងតែម្តងព្រមទាំងចាប់យកបានថ្នាំ ញៀនជាច្រើនមុខនិងឧបករណ៍សម្រាប់សេពថ្នាំញៀនចំនួន។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចចាប់យកបានភស្តុតាងមាន ជ្រុញសម្រាប់ប្រើគ្រឿងញៀនចំនួន៣៥ជ្រុញ និងគ្រឿងញៀន Ketamin មួយចំនួនឃាត់ខ្លួន មនុស្សប្រុស-ស្រី ជនជាតិចិន និងខ្មែរចំនួន១៥៤នាក់ ស្រី៤៩នាក់ (ខ្មែរ៨នាក់ ស្រី៦នាក់។
លោកសួស សីលា បានបញ្ជាក់បន្ថែមថា៖មនុស្សចំនួន១៥៤នាក់ សមត្ថកិច្ចកំពុងសាកសួរ និងធ្វើតេស្តរកមើល សារធាតុញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅសាលាដំបូង ៕












