ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ ចុះផ្សព្វផ្សាយ និងអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការប្រុងប្រយត្ន័ ទប់ស្កាត់អោយបាន ខ្ពស់បំផុតពីបញ្ហាកើតឡើងជំងឺគ្រុនឈាម

145

ភ្នំពេញ ៖ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​មានជ័យ​ នឹង​ លោក​ ប៉ុក​ បូរិន្ទ​ ប្រធាន​ការិយាល័យ​ ប្រតិបត្តិ​បាសាក់​ខណ្ឌ​មានជ័យ​ តំណាង​ឱ្យ​មន្ទីរសុខា ភិបាលរាជ​ធានី​ភ្នំពេញ​ នៅរសៀល​​ថ្ងៃ​ទី​២៥​ខែកក្កដា​ ឆ្នាំ​២០១៩​ បានបេីកយុទ្ធនាការ​បាញ់​ថ្នាំ​មុស​ ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១​ នឹង​ សង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។
ក្នុងនោះ​ដែរ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​មានជ័យ​ ក៍បាន​ណែនាំ​ ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ខណ្ឌ​មានជ័យ​ រួមគ្នា
លប់​បំបាត់​ជម្រកមូសខ្លា​ ក្នុង​សហគមន៍​យេីង​ ដេីម្បី រួម​ចំណែក​ទប់ស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម​
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា បើតាមតួរលេខរបស់ក្រសួងសុខាភិបាល គិតត្រឹមសប្តាហ៍ទី ៣ ខែ កក្កដា ឆ្នាំ ២០១៩ ជំងឺគ្រុនឈាម សរុបចំនួន ៣៣,០០០ករណី ក្នុងនោះស្លាប់បាត់បង់ជីវិត មាន ៣៣ នាក់ ហើយ តែទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់បានទាន់ពេលវេលា តែបើយើងធៀបទៅប្រទេស ហ្វីលីពីន គឺអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមកើនឡើងអ្នកស្លាប់នៅហ្វីលីពីនជាង ៤០០នាក់ហើយរហូត ដល់រដ្ឋាភិបាលប្រកាសអាសន្ន ។
ដូចនេះមូសខ្លា​ជាភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​បានយ៉ាងឆាប់រហ័សតាមរយះ ៖
– ទឹក​ដក់​ជាជម្រកមូសខ្លា​ (ទឹក​ដក់​ក្នុង​សំបក​កង់​ឡាន​ កង់ម៉ូតូ​ សំបក​កំប៉ុង​ ដប​ វត្ថុ​ដក់​ទឹក​ភ្លៀង…. ជា​ជម្រក​មូសខ្លា​ )។
– ការ​ទុក​ដាក់​សំបក​កង់​ឡាន​ កង់ម៉ូតូ​ ហាលភ្លៀង​នៅក្នុង​សហគមន៍​ គឺ​ ជា​ការ​បង្កើត​ជម្រកមូសខ្លា​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ ។ គ្មាន​ជម្រក​មូសខ្លា​ គ្មាន​ជំងឺ​គ្រុនឈាម​ ៕

 

អត្ថបទដែលជាប់ទាក់ទង