អភិបាលខណ្ឌចំការមនប្រាប់អោយ មន្ត្រីកែរប្រែឥរិយាបថបេីមិនចង់បញ្ជូនឈ្មោះ ទៅទទួលការព្រមានវិន័យរដ្ឋបាល
ភ្នំពញ ៖ អភិបាលខណ្ឌចំការមន ប្រាប់អោយមន្ត្រីក្រោមឱវាទកែរប្រែឥរិយាបថ ក្នុងការចុះសហការគ្នាធ្វេីការពាក់ព័ន្ធនិងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌ ។
ប្រសាសន៍ព្រមាននេះធ្វេីឡេីងនៅក្នុងកិច្ចប្រជុំគណៈបញ្ចាការឯកភាពខណ្ឌចំការមនដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួមកាលពីរសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៩នេះ ។ លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានបន្ថែមអោយដឹងថា ប្រសិនបេីនៅតែមិនផ្លាស់ប្តូរឥរិយាបថក្នុងការចូលរួមសកម្មភាពការងាររបស់ខណ្ឌលោកនឹងបញ្ជូនឈ្មោះទៅអោយលោកអភិបាលរាជធានីដេីម្បីធ្វេីការពិន័យរដ្ឋបាល។ លោក ថេង សុថុល បានលេីកឡេីងត្រង់ៗចំពោះមុខក្នុងអង្គប្រជុំថា កន្លងមកលោក លោកស្រីជាអភិបាលរងខណ្ឌខ្វះការចូលរួមជាមួយអាជ្ញាធរក្នុងមូលដ្ឋានក្នុងការងារមួយចំនួនដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ជាពិសេសការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹងនៅពេលយប់។
កន្លងមកលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយក៍ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយលោក លោកស្រីជាចៅសង្កាត់និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់បន្ថែមទៀត ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំប្រចាំខែរបស់ស្នងការដ្ឋាននគរបាលរាជធានី កាលពីថ្ងៃទី២៤ ខែកក្កដា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានជំរុញអោយអាជ្ញាធរពាក់ព័ន្ធបន្តដាក់គោលដៅរត្រួតពិនិត្យនៅពេលយប់នៅតាមមូលដ្ឋានខណ្ឌទាំង១៤ដេីម្បីធ្វេីការត្រួតពិនិត្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាពនិងពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង ចំពោះអ្នកបើកបររថយន្តធុនធំ និងព្រូរថយន្តផងដែរ ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅទាប៕