ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើសកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ ត្រូវបានឃាត់ខ្លួនមកសាកសួរ…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ដោយប្រើគ្រឿងចក្រ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមន្ទីរបរិស្ថានខេត្ត…

អគ្គិភ័យកំពុងឆាបឆេះផ្សារត្រាំកក់ ខេត្តតាកែវ កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ…

តាកែវ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយព័ត៌មាន បឋមថា នៅរាត្រីនេះ អគ្គិភ័យកំពុងឆាបឆេះផ្សារត្រាំកក់ ខេត្តតាកែវ កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះកំពុងអន្តរាគមន៍ពន្លត់។ ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ ៕

ដាក់វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩…

ភ្នំពេញ ៖ សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ស្តីពី ការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ ភូមិសាស្ត្រ រាជធានី ភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយបែងចែកជា “ តំបន់ ក្រហម ” “តំបន់ លឿងទុំ " និង “តំបន់ លឿង”…

សប្បុរសជនចំនួន៣ក្រុម ប្រគល់ស្បៀងអាហារ និងសម្ភារៈ ការពារជម្ងឺ ជូនរដ្ឋបាលរាជធានី…

ភ្នំពេញ ៖ សប្បុរសជនចំនួន៣ក្រុម ដែលក្នុងនោះ មានសហគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី និងក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន ឯក បានប្រគល់ថវិកា ស្បៀងអាហារនិងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានី…

បុរសម្នាក់ បើករថយន្តដឹកខ្សាច់ បុកម៉ូតូ និងកិនមន្ត្រីនគរបាលស្លាប់ ត្រូវចេញដីកាតុលាការឃុំខ្លួន

ភ្នំពេញ ៖ យោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ខែឧសភានេះ បានឲ្យដឹងថា ចៅក្រមស៊ើបសួរលោក ហម ម៉េងសែ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ បានចេញដីកាតុលាការ ឃុំខ្លួនបុរសម្នាក់ បើករថយន្តដឹកខ្សាច់ បុកម៉ូតូ…

ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS…

ខេត្តមណ្ឌលគិរី ៖ កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS សហការជាមួយសហគមន៍មូលដ្ឋានបានចុះបំពេញការងារទីវាលនៅតាមតំបន់សំខាន់ៗមួយចំនួនស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី…

អភិបាលខណ្ឌដង្កោ នាំអំណោយសម្ដេចតេជោ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀង ក្នុងអំឡុងពេលបិទខ្ទប់…

ភ្នំពេញ៖លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្ លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ លោក ឃួង…

សកម្មជន​បរិស្ថាន​ចំនួន៣រូប​ ត្រូវតុលាការ​ ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​ ចន្លោះពី​ ១៨ខែ​ ទៅ២០ខែ​ ​ពី…

ភ្នំពេញ ៖ បើតាមការផ្សាយព័ត៌មានរបស់សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានឲ្យដឹងថា នាព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះ​ យុវជន​ជាសកម្មជន​បរិស្ថាន​ចំនួន៣រូប​ ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ​ ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​…

ក្រសួងសុខាភិបាល ជូនដំណឹងពីភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស…

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដោយក្រសួងសុខាភិបាល បានកំណត់យកខេត្តកំពង់ចាម, តាកែវ…

អភិបាលរាជធានី និងលោកប្រធានប្រតិបត្តិ យុទ្ធនាការចាក់វ៉ាក់សាំង បន្តចុះពិនិត្យស្ថានភាព…

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ…

ប្រជាពលរដ្ឋសប្បាយចិត្តពេលបាន ទទួលអំណោយសម្ដេចទាំងទ្វេរនាសម័យកូវីដ

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ចំការមនដែលអមដំណើរ ដោយអភិបាលរងខណ្ឌនិងចៅសង្កាត់ដោយ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លា…

ផ្ទុះហឹង្សាក្នុងគ្រួសារ ប្តីទាញកាំបិតបុ័ងតោ កាប់ទៅប្រពន្ធ៤កាំបិត ស្លាប់

ភ្នំពេញ ៖ បុរសជាកម្មករ សំណង់ម្នាក់បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោ កាប់ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយសារតែខឹងប្រពន្ធ ជេរម៉ែហើយបានទៅគេងលើអង្រឹងរអ៊ូរទាំង៉ូវៗ កាលពីម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ…

ស្នងការរងនគរបាលខេត្តព្រះវិហារម្នាក់ ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងជម្រាបមកឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ពីមរណភាពមន្ត្រីនគរបាលជាតិជាន់ខ្ពស់ នៃស្នងការដ្ឋានគរបាលខេត្តព្រះវិហារ មានផ្ទុកមេរោគកូវីដ-១៩ ចំនួន០១រូប…

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន៦៧២នាក់ និងជាសះស្បើយ២២៨នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បន្តរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី​ចំនួន៦៧២នាក់ និងអ្នកជំងឺ២២៨នាក់ជាសះស្បើយ។ ចំនួនសរុបអ្នកជាសះស្បើយ៦០១៩នាក់ និងករណីស្លាប់ចំនួន១១០នាក់។

នគរបាលបញ្ជូនជនសង្ស័យ២នាក់ជាមេខ្យល់ និងម្នាក់ទៀត ជាអ្នកដឹកជញ្ជូន ទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យ០២នាក់ ជាមេខ្យល់ ត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនពីបទ នាំមនុស្សឆ្លងដែនទៅថៃដោយខុសច្បាប់ និងម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ចាប់ខ្លួនពីបទ ដឹកជញ្ជូនមនុស្សឆ្លងដែនទៅថៃ ដោយខុសច្បាប់…

អាជ្ញាធររាជធានីផ្តល់ ស្បៀងអាហារជូនពលរដ្ឋក្នុង តំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជាង២៦ម៉ឺនគ្រួសារហើយ…

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង២៦ម៉ឺនគ្រួសារ ក្នុងរយៈពេលកន្លះខែមកនេះ ។…

នគរបាល ឃាត់ខ្លួនមនុស្ស៥នាក់ ករណីជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់

បាត់ដំបង៖ អនុវត្តតាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល…

ឃាត់ខ្លួនអប់រំ អ្នកលេងល្បែងស៊ីសង ខុសច្បាប់៦នាក់ នៅស្រុកបវេល

បាត់ដំបង៖ កម្លាំងផ្នែកជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក ឃាត់ខ្លួនមនុស្សចំនួន ០៦នាក់។ កាលពីថ្ងៃទី០៤ ខែឧសភា…

នាំអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចតេជោ និងសម្ដេចគិតិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភ ដល់ប្រជាពលរដ្ឋខ្វះខាត…

ភ្នំពេញ៖ក្រោយទទួលបានសំណើពីប្រជាពលរដ្ឋតាម បណ្ដាញទំនាក់ទំនងសង្គម និងអនុវត្តតាមមតិដឹកនាំរបស់ លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមានការចូលរួមពី លោកស្រី អាន ផល្លា…

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ តំបន់ក្រហម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា សម្រាប់តំបន់ក្រហម! បើចាក់មិនទាន់អស់ប្រជាជន គឺមិនដកកម្លាំងឡើយ។ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នៅថ្ងៃទី១១ និង៥០ម៉ឺនដូស នៅថ្ងៃទី១៥ ខាងមុខនេះ ហើយយើងនឹងចាក់ឱ្យអស់ប្រជាជននៅតំបន់នេះ។…