ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ…

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។…

កីឡាករ ដាវ លឺដុឌ ៖ ការប្រកួតជាមួយកីឡាករ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំ ជាលក្ខណៈប្រវត្តិសាស្ត្រ…

ភ្នំពេញ ៖ កីឡាករ មីយ៉ាន់ម៉ា ដាវ លឺដុឌ (Dave Leduc) បានអះអាងថា ការប្រកួតជាមួយកីឡាករ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជន…

ព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល»

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល។ នេះបើតាមព្រះរាជក្រម នៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ។ ព្រះរាជក្រម…

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយកីឡាករប្រដាល់ មីយ៉ាន់ម៉ា ដាវ លឺដុឌ និងកីឡាករ ព្រំ សំណាង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុណខ្មែររបស់កម្ពុជា លោក ព្រំ សំណាង ក្នុងជំនួបសំណេះសំណាល និងសម្ដែងការគួរសម…

យុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន រកឃើញមន្រ្តីនគរបាលខេត្តព្រៃវែង ចំនួន ១១ នាក់…

ព្រៃវែង ៖ ស្នងការដា្ឋននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣នេះបានចេញសេចក្តីបំភ្លឺព័ត៍មានថា ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្តាញសង្គម ស្ដីពីការឃាត់ខ្លួន មន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១ នាក់…

រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង…

ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំកិច្ចប្រជុំ រៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ ឆ្នាំ…

លោកហួត ហៃ អភិបាលរងរាជធានី៖យុទ្ធសាស្ត្រគម្រោងលាភ និងគោលបំណងគម្រោង…

ភ្នំពេញ៖ ក្នុងពិធីបិទបញ្ចប់គម្រោងលាភរាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជានាយកគម្រោងលាភរាជធានីភ្នំពេញ បានថ្លែងថា គម្រោងលាភបានផ្ដោតសំខាន់លើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីករក្នុងសហគមន៍…

សម្តេច ឃួន សុដារី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា…

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា…

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ ជិត២០នាក់ បានស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញ…

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យជិត២០នាក់បានស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ មានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ ការសុំរឹតបន្តឹងអ្នករើសអាតចាយពេលយប់…

អង្ករសរបស់កម្ពុជា ក្នុងបរិមាណចំនួន ៣៥០០តោន បាននាំចេញជើងជើងទី១ ទៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ អង្ករសរបស់កម្ពុជា ក្នុងបរិមាណចំនួន ៣៥០០តោន បាននាំចេញជើងជើងទី១ ទៅឥណ្ឌូនេស៊ីហើយ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់ពីកម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ី។ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា…

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងប្រកាសគោលនយោបាយ ជួយគាំទ្រវិស័យសំណង់-អចលនទ្រព្យ…

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចនឹងប្រកាសចេញនូវគោលនយោបាយមួយ ដើម្បីជួយគាំទ្រវិស័យសំណង់…

តម្រូវការរបស់ពលរដ្ឋមិនអាចបញ្ចប់ត្រឹម៤ឆ្នាំនោះទេ ការដោះស្រាយតម្រូវការរបស់ពលរដ្ឋ…

(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្រូវការរបស់ប្រជាពលរដ្ឋមិនអាចបញ្ចប់ត្រឹម៤ឆ្នាំនោះទេ ហើយការដោះស្រាយបញ្ហាជាតម្រូវការរបស់ប្រជាពលរដ្ឋ ក៏មិនអាចបញ្ចប់ត្រឹមតែ៤ឆ្នាំនោះដែរ…

រាជរដ្ឋាភិបាល ត្រៀមថវិកា រាប់រយលានដុល្លារ…

ភ្នំពេញ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថារាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត…

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ…

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន។ ជនសង្ស័យចំនួន០២នាក់ នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣ ត្រូវបាន…

គណៈសង្ឃនាយក ចេញសេចក្ដីណែនាំ ស្តីពី វិធានការទប់ស្កាត់ការផ្សព្វផ្សាយនិងការចែកចាយ…

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពី វិធានការទប់ស្កាត់ការផ្សព្វផ្សាយនិងការចែកចាយ ព័ត៌មានអវិជ្ជមានរបស់ព្រះសង្ឃបព្វជិតពុទ្ធសាសនា។ ក្នុងសេចក្ដីណែនាំនេះ សម្តេចព្រះពោធិវ័ង្ស អំ…

អូស្ត្រាលីជួយលើកកម្ពស់ផលិតភាពត្រី របស់កម្ពុជាជាមួយនឹងវិធីនេសាទត្រី ប្រកបដោយភាពច្នៃប្រឌិត

ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីទៅថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2023 នេះបានចេញរបាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលីកំពុងជួយត្រីនៅកម្ពុជាហែលដោយសេរីជាមួយនឹងជណ្តើរត្រីប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ…

កំណាត់ផ្លូវប្រវែជិត៥៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ទៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត…

ខេត្តព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែជិត៥៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩(ទីប្រជុំជនស្រុកឆែប) ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍មួយ ជាប់ព្រំដែន កម្ពុជា-ឡាវ ​ ត្រូវបានមន្ទីរសាធារណការ​…

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព…

ភ្នំពេញ៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល(ក.ស.ឌ.) លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ…

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះបុរសម្នាក់ នៅក្រុងកោះរ៉ុង…

ក្រុងកោះរ៉ុង-កាលពីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង…

តុលាការកោះហៅអធិការរងនគរបាលស្រុកភ្នំស្រួច និង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង មកសាកសួរ…

ព្រះសីហនុ ៖ តំណាងអយ្យការអមសាលាខេត្តព្រះសីហនុនៅថ្ងៃទី៣០តុលា២០២៣ បានបញ្ជាអោយលោកអធិការរងនគរបាលស្រុកភ្នំស្រួច និងមេប៉ុស្តិ៍ត្រែងត្រយឹង ចូលខ្លួនបំភ្លឺ ករណីទទួលផលគ្រឿងញៀន ជាមួយប៉េអឹមទាំង៦នាក់ ដែលបានឃាត់ខ្លួនប៉ុន្មានថ្ងៃមុននេះ។…