ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីស្តីការគណៈរដ្ឋមន្ត្រី ប្រគល់សមត្ថកិច្ចឱ្យ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យការអមសាលាដំបូងខេត្តកណ្តាល

203

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។

នៅថ្ងៃ ១០ខែ មករា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិត សូមជម្រាបជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ , ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន នឹងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

យោង ៖-លិខិតលេខ២៤៨៧ លស ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទ

-លិខិតលេខ០០១ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទឹស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្តេច ឯកឧត្តមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖ – អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាលប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដូចមានចែង
ក្នុងលិខិតលេខ២០៨១ ដនសស កណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងតម្រោង ផែនការសាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ

– ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង៕

អត្ថបទដែលជាប់ទាក់ទង