ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីបច្ចេកទេសក្រសួងធនធានទឹក បញ្ចប់ការងារអន្ដរាគមន៏ ស្ដារប្រឡាយដែលគោករាក់នៅខេត្ដក្រចេះ

82

ភ្នំពេញ៖  តាមប្រភពព័ត៌មានរបស់ក្រសួងធនធាន ទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃ០១រោចខែមិគសិរឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃអង្គាទី០១ខែវិច្ឆិកាឆ្នាំ២០២០នេះថា លោកប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធាន ទឹក និងឧតុនិយម លោកឆាន់ សាផាន់ រដ្ឋលេខាធិការ ប្រចាំការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានមុខព្រួញការងាររដ្ឋាភិបាលថ្នាក់ជាតិប្រចាំស្រុកឆ្លូង ខេត្ដក្រចេះ បានដឹកនាំមន្ត្រីបច្ចេកទេសនៃ ក្រសួងធនធាន ទឹក និងឧតុនិយម មន្ទីរធន ធានទឹក និងឧតុនិយមខេត្តក្រចេះ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ អញ្ជើញចុះពិនិត្យវាយតម្លៃបញ្ចប់ការងារអន្តរាគម ន៍ ការស្តារប្រឡាយទឹក និងស្តារផ្លូវទឹកដែលគោក រាក់ និងទីតាំងឧបសគ្គចរន្តទឹកផ្សេងៗ ទៀត នៅខេត្ដក្រចេះ  ។

    ការងារស្តារប្រឡាយនេះបានប្រើអស់រយៈពេលអស់១សប្តាហ៍ដើម្បីរំដោះទឹកលិចពីទីតាំងសម្រាប់បង្កបង្កើនផលស្រូវប្រាំងចំនួន១.០៨០ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំពង្រ និងឃុំខ្សាច់អណ្តែក ស្រុកឆ្លូង ខេត្តក្រចេះដោយមានការពិភាក្សានិងដើរពិនិត្យទីតាំងជាក់ ស្តែងហើយបានសម្រេចឯកភាពជាគោលការណ៏ ។     

     ជាលទ្ធផលទី១-ស្តារ បើកផ្លូវទឹក លើទីតាំងគោករាក់ និងទីតាំងឧបសគ្គចរន្តទឹកក្នុងស្ទឹងព្រែកជីកភ្ជាប់ពីទីតាំងលិចទម្លាក់ចូល ក្នុងព្រែកតាកុចបន្តហូរធ្លាក់ចូលទន្លេមេគង្គបានប្រវែង៥គីឡូ ម៉ែត្រ។ ២-ជីកកាយប្រឡាយដោះទឹកថ្មី១កន្លែង ពីបឹងជីឡែង មកទម្លាក់បញ្ចូលក្នុងបឹងជ្រៃ បន្តហូរមកទន្លេមេគង្គបានប្រវែង ៦០០ម៉ែត្រ ។ គ្រឿងចក្រប្រើប្រាស់សរុបមានអេះស្កាទ័រ(Excavator)ដៃវែងចំនួន ០៣គ្រឿង និងដៃខ្លីចំនួន០២គ្រឿង។ ៣- មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ នឹងបន្តដឹកនាំប្រជាពលរដ្ឋបារ និងប្រមូលកំប្លោក ដោយប្រើប្រាស់ទូកបន្ត២ទៅ៣ថ្ងៃបន្ថែមទៀត។ ៤-អំពីស្ថានភាពផ្លូវទឹកនៅក្នុងស្ទឹងព្រែកជីកនិង ក្នុងប្រឡាយពង្វាងទឹកក្រោយពីគ្រឿងចក្របាន ដំណើរការកាយស្តាររួចមកពិនិត្យឃើញថា ជាលទ្ធ

ផលល្បឿនទឹកហូរខ្លាំងជាងមុនជំរុញឱ្យទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះមានកម្រិតច្រើនរំដោះបានទីតាំងសម្រាប់បង្កបង្កើនផលជាបណ្តើរៗ។ ៥-ចំពោះស្ថានភាពផ្ទៃដីបង្កបង្កើនផលស្រែប្រាំងរបស់ ប្រជាកសិករនៅក្នុងឃុំខ្សាច់អណ្តែត និង ឃុំពង្រ  ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានលិចកន្លងមក បច្ចុប្បន្ននេះបានភ្ជួររាស់សាបព្រោះបានចំនួនជាង ៤០ភាគរយហើយ នៃផ្ទៃដីចំនួន ១.០៨០ហិកតា ទឹកចាប់ផ្តើមស្រកចុះកាន់តែខ្លាំង និងការងារបង្កបង្កើនផលកាន់តែមានល្បឿនលឿនទៅមុខមិនមានជាចំណោទជា បញ្ហាអ្វីទៀតទេ ។

       បន្ទាប់ពីការពិនិត្យ និងវាយតម្លៃរបស់ក្រុមការ ងារនៅលើទីតាំងអន្តរាគមន៍កាយស្តារ បើកផ្លូវទឹក

មកដល់ពេលនេះបានអនុវត្តន៍គ្រប់ទីកន្លែងអស់ហើយ មិនមានទីតាំងណាបន្តអន្តរាគមន៍ទៀតទេ។ ហេតុនេះគ្រឿងចក្រទាំង០៥គ្រឿង ត្រូវបញ្ចប់ដំណើរការជា ស្ថារពរនិងរក្សាទុកទូកតូចៗ និងកម្លាំងពលកម្មដោយមនុស្សបន្តធ្វើដោយដៃរុញច្រានកំប្លោកវែកផ្លូវទឹកហូរជាបន្ត ៕

 

អត្ថបទដែលជាប់ទាក់ទង