ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអធិការនគរបាលខណ្ឌមានជ័យ ផ្ទេរភារកិច្ចមកជា ស្នងការរងនគរបាលខេត្តកណ្ដាល និង តែងតាំងលោកអ៊ុក បូនីន អធិការរងនគរបាលខណ្ឌទួលគោក ជាអធិការនគរបាលខណ្ឌមានជ័យ ជំនួសកៅអី លោកម៉េង វិមានតារា..!

71

ភ្នំពេញ៖បើយោងតាមប្រភពព័ត៌មាន ដែលទើបទទួលបាន នៅរសៀលថ្ងៃទី៣០ខែធ្នូឆ្នាំពី២០២១នេះថា លោកម៉េង វិមានតារា ជាអធិការនគរបាលខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ត្រូវបានថ្នាក់លើផ្ទេរភារៈកិច្ច ពីអធិការនគរបាលខណ្ឌមានជ័យ ទៅជាស្នងការរងនគរបាលខេត្តកណ្ដាល ដោយដាក់លោកអ៊ុក បូនីន ពីអធិការរងនគរបាលខណ្ឌទួលគោក មកជាអធិការនគរបាលខណ្ឌមានជ័យវិញ។

បើយោងតាមប្រភពនានា ចំពោះការដោះដូរកៅអី អធិការនគរបាលខណ្ឌមានជ័យនេះ គឺដើម្បីពង្រឹងការងារតែប៉ុណ្ណោះ។ដូចនេះស្នើអ្នកមកក្រោយ អង្គុយកៅអីអធិការនគរបាលខណ្ឌមានជ័យថ្មី ត្រូវពង្រឹងគុណភាព ការងាររបស់ខ្លួន អោយបានល្អប្រសើរ ក្នុងការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង