ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរ ដាក់កាលបរិច្ឆេទ សម្រាប់ការប្រកួតជើងឯក

39

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកំណត់រួចហើយនូវកាលបរិច្ឆេទ សម្រាប់ការប្រកួតជើងឯកជាតិ សម្រាប់ឆ្នាំ២០២១គឺនឹង
ប្រកួតចាប់ពីថ្ងៃទី២៤ ដល់២៩មករាឆ្នាំ២០២២ ។
ការប្រកួតនឹងធ្វើនៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ។ការប្រកួតចែកចេញ ជាពីរវិញ្ញាសាគឺវិញ្ញាសាបុរស
និង នារី ។សម្រាប់បុរសមាន ៩ប្រភេទទម្ងន់ គឺទម្ងន់៤៥គីឡូក្រាម ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៣,៥០គីឡូក្រាម ៦៧គីឡូក្រាម និង ទម្ងន់៧១គីឡូក្រាម ។
វិញ្ញាសាសម្រាប់កីឡាការិនី មានតែ៥ប្រភេទទម្ងន់ប៉ុណ្ណោះ គឺប្រភេទទម្ងន់៤៨គីឡូក្រាម ទម្ងន់៥១គីឡូក្រាម ទម្ងន់ ៥៤គីឡូក្រាម
ទម្ងន់៥៧គីឡូក្រាម និងប្រភេទទម្ងន់៦០គីឡូក្រាម ។

សហព័ន្ធប្រដាល់គុនខ្មែរ បានកំណត់ឲ្យសមាគម ក្លិប តាមបណ្ដារាជធានី ខេត្ត និង តាមបណ្ដាស្ថាប័ននានា ត្រូវជ្រើសរើសឲ្យអស់
ពីលទ្ធភាព ដើម្បីរកអ្នកប្រដាល់ដែលល្អៗ ខ្លាំងៗក្នុងមួយប្រភេទទម្ងន់១រូប ដើម្បីជាតំណាងឡើង មកប្រកួតជើងឯកជាតិ ប្រចាំឆ្នាំដ៏ធំនេះព្រោះ
អ្នកដែលប្រជែង បានមេដាយមាស នឹង ក្លាយជាអ្នកប្រដាល់ជម្រើសជាតិ ។
ជាមួយនឹងការកំណត់បែបនេះ សហព័ន្ធក៏បានដាក់បម្រាមមួយចំនួននោះ គឺការហាមប្រើប្រាស់ សារធាតិញៀន បណ្ដាថ្នាំលើក
កម្លាំង ថ្នាំជំនួយសរីរាង្គ ថ្នាំបញ្ចុះទឹកនោម ថ្នាំស្ពឹក ថ្នាំបំបាត់ការឈឺចាប់ រួមនឹងបណ្ដាប្រភេទថ្នាំញៀនទាំងឡាយ ដែលត្រូវហាមឃាត់មិនឲ្យ
ប្រើប្រាស់នៅក្នុងកីឡា ។

សូមបញ្ជាក់ថាការប្រកួតប្រចាំឆ្នាំនេះ ធ្វើឡើងក្រោមគម្រោង ថវិការប្រចាំឆ្នាំរបស់ ក្រសួងអប់រំយុវជន និង កីឡាតែសម្រាប់សហព័ន្ធ
មានសិទ្ធអាចស្វែងរកការឧបត្ថម្ភពី ផ្នែកឯកជនដើម្បីជារង្វាន់បន្ថែម សម្រាប់កីឡាករ កីឡាការិនីបាន ៕

អត្ថបទដែលជាប់ទាក់ទង