ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឡុង ឌីម៉ង់ ៖ ភ្ញៀវទេសចរ ដែលមកកម្សាន្ដ និងចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅខេត្តព្រះសីហនុ ចំនួន៥២,៧១៧នាក់ កើនឡើង៤៣,០៦%

33

 

ព្រះសីហនុ ៖ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដ និងចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ភ្ញៀវសរុបចំនួន៥២,៧១៧នាក់ កើនឡើង៤៣,០៦% ក្នុងនោះភ្ញៀវជាតិ៤៩,០៣៥នាក់ កើនឡើង៣៨,៩៩% និងភ្ញៀវបរទេស ៣,៦៨២ កើនឡើង១៣៤,៥២%។

បើតាមឯកឧត្តម ឡុង ឌីម៉ង់ ៖ សូមជូនជ្រាបពីស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដ និងចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅខេត្តព្រះសីហនុថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅមានដូចខាងក្រោម ៖
ក.ភ្ញៀវសរុបចំនួន៥២,៧១៧នាក់ កើនឡើង៤៣,០៦% ក្នុងនោះ
•ភ្ញៀវជាតិ៤៩,០៣៥នាក់ កើនឡើង៣៨,៩៩%
•ភ្ញៀវបរទេស ៣,៦៨២ កើនឡើង១៣៤,៥២%

ខ. ពុំមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ ទេ។

គ. ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមាន៖
•ភ្ញៀវសរុប ២,១៤៩នាក់ កើនឡើង០,៤៥% ក្នុងនោះ
•ភ្ញៀវជាតិ១,៩៧៣នាក់ កើនឡើង៦,៦៤%
•ភ្ញៀវបរទេស១៧៦នាក់ ថយចុះ៣៧,៨០។

ឃ.ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានា
•ភ្ញៀវសរុប៥០,៥៦៨នាក់ កើនឡើង៦៥,១៣%
•ភ្ញៀវជាតិ៤៧,០៦២នាក់ កើនឡើង៦០,៧៤%
•ភ្ញៀវបរទេស៣,៥០៦នាក់ កើនឡើង១៦០,៦៦%៕

អត្ថបទដែលជាប់ទាក់ទង