ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយសមាជិកា សមាគមនារីថ្នាក់ខណ្ឌ និងសង្កាត់ទាំង៧ ព្រមទាំង កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

56

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ក្រោមអធិបតីភាពលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារ ចុះជួយខណ្ឌប្ញស្សីកែវ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ ដើម្បីលើកទឹកចិត្តដល់ សមាជិកាសមាគមនារីថ្នាក់ខណ្ឌ និងសង្កាត់ទាំង៧ ព្រមទាំងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។
ពិធីខាងលើនេះក៏មាន ការអញ្ជើញចូលរួមពី លោកលោកស្រីអនុប្រធាន ក្រុមការងារចុះជួយខណ្ឌប្ញស្សីកែវ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រី អភិបាលរងខណ្ឌ លោកនាយក- នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ចំណុះរចនាសម្ព័ន្ធ នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ មន្ត្រីរាជការនៃ រដ្ឋបាលខណ្ឌស្សីកែវ និងលោកស្រី កញ្ញាសមាជិកា សមាគមនារីថ្នាក់ខណ្ឌ និងសង្កាត់ទាំង៧ ព្រមទាំងកម្លាំង សណ្តាប់ធ្នាប់ខណ្ឌផងដែរ៕

អត្ថបទដែលជាប់ទាក់ទង