ខណ្ឌបឹងកេងកង ចុះពិនិត្យផ្សារបឹងកេងកង ស្នើដល់អាជីវករ និងអតិថិជនផ្សារ បន្តអនុវត្តន៍៣ការពារនិង៣កុំ..!
ភ្នំពេញ៖ដោយអនុវត្តន៍តាមការណែនាំ ជាប្រចាំពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយកាលពីព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២២នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង តំណាងលោកអភិបាលខណ្ឌបឹងកេងកង និង អមដំណើរដោយលោកឯក និមល ប្រធានផ្សារបឹងកេងកងព្រម ទាំងសហការីបានបន្តចុះទៅ ពិនិត្យក្នុងបរិវេណផ្សារបឹងកេងកង តាមបណ្ដាតូប ឬស្ដង់លក់ដូរអីវ៉ាន់និមួយៗ ដោយស្នើទៅដល់បងប្អូនអាជីវករ និង អតិថិជននៃផ្សារបឹងកេងកង អោយបន្តអនុវត្តន៍នូវវិធានការ គឺ៣ការពារ និង ៣កុំគឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ។
ជាមួយគ្នានោះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយ សង្កត់ធ្ងន់ថាដោយលើកយកនូវមតិណែនាំ ជាប្រចាំរបស់លោកអភិបាល ខណ្ឌបឹងកេងកងធឹម សំអាន ប្រាប់ដល់អស់លោក លោកស្រីនៅតាមបណ្ដាផ្សារ ដែលកំពុងបម្រើការងារនាសព្វថ្ងៃនេះ អោយបង្កើនការងាររបស់ខ្លួនដោយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ និង ការងារអនាម័យបរិស្ថានអោយ បានល្អប្រសើរដោយលកលៃ ធ្វើយ៉ាងណាអោយទីផ្សារ មានផាសុកភាពល្អផងដែរ ពោលគឺធ្វើអោយបាន ច្រើនជាងការនិយាយ។
ក្នុងនោះលោកឯក និមល ប្រធានផ្សារបឹងកងកង ក៏បានមានមតិលើកឡើង ក្នុងន័យគិតគូពីសុខភាពរបស់បងប្អូនអាជីវករ និង អតិថិជនគាំទ្រផ្សារបឹងកេងកងថា ដោយពេលចូមកផ្សារសូមកុំភ្លេច បង្ហាញកាតចាក់វ៉ាក់សាំងដល់ កម្លាំងសន្តិសុខដែឈរយាមកាម ការពារនៅតាមគោលដៅ និមួយៗនៃច្រកទ្វារចេញចូលផ្សារពិនិត្យមើលផង។
•••ដោយឡែកនៅថ្ងៃដដែនេះដែរ ដោយអនុវត្តន៍តាមការណែនាំ ជាប្រចាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមន គឺលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងដោយ បានបន្តដឹកនាំកម្លាំង នៃគណៈកម្មការផ្សារទួលទំពូងចុះធ្វើសណ្ដាប់ធ្នាប់អនាម័យ និង ចុះពិនិត្យមើលតាមបណ្ដាតូប ឬស្ដង់លក់ដូរអីវ៉ាន់និមួយៗ នៅក្នុងផ្សារដោយបាន ធ្វើការណែនាំទៅដល់បងប្អូនអាជីវករ និងអតិថិជនផ្សារទួលទំពូង អោយបន្តនូវវិធានការ៣ការពារ និង ៣កុំ គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា ពោលគឺដើម្បីក្រុមគ្រួសារអ្នក និង សង្គមជាតិរបស់យើងផងដែរ។ហើយចំពោះការងារខាងលើនេះ គឺខាងគណៈកម្មការផ្សារទួលទំពូង បន្តចុះធ្វើជាប្រចាំរៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម៕