អាវុធហត្ថខេត្តក្រចេះ ចាប់រថយន្តសាំង យ៉ុង ២គ្រឿង ដឹកឈើអា លេខ ១ ខុសច្បាប់
ក្រចេះ ៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកចិត្របុរី និងអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំណុច UTM= ៦១៨២០០-១៣៨៧២៧៥ នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកវរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ក្រោមការចង្អុលណែនាំ និងបទបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំកម្លាំងអាវុធហត្ថ បានចុះបង្ក្រាប ឃាត់ចាប់បានរថយន្តសាំងយ៉ុង ចំនួន០២គ្រឿង ៖ ១. រថយន្តសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AG. ៩០១៤ ផ្ទុកឈើអាលេខ១(ឈ្លីក-សុក្រំ) , ២. រថយន្តសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២N ៤៤៦០ ផ្ទុកឈើអាលេខ១ (ឈ្លីក-សុក្រំ) -សរុបចំនួន០៨ដើម សុក្រំចំនួន១០ដុំ ស្នើ១,២៧២ (មួយម៉ែត្រត្រីគុណពីរយចិតសិបពីរ) ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។ បច្ចុប្បន្ន វត្ថុតាងខាងលើប្រគល់ជូនរដ្ឋបាលព្រៃឈើថ្មគ្រែ ចាត់ការតាមនីតិវិធីច្បាប់៕