ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅពលរដ្ឋមីយ៉ាន់ម៉ាថា ចង់បន្តឱ្យប្រទេស ស្ថិតក្រោមវិបត្តិនយោបាយបែបនេះ ឬក៏ចង់មានដំណោះស្រាយ?

346

 

ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា ក្នុងដំណើរទៅមីយ៉ាន់ម៉ា នឹងមិនជជែកលើសពីកុងសង់ស៊ីសទាំង៥ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនាពេលកន្លងមកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅពលរដ្ឋមីយ៉ាន់ម៉ាថា ចង់បន្តឱ្យប្រទេសស្ថិតក្រោមវិបត្តិនយោបាយបែបនេះ ឬក៏ចង់មានដំណោះស្រាយ?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបាន មេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១នៅព្រឹកថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២នេះ ។

ទាក់ទងនឹងដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ មករាខាងមុខនេះ សម្តេចតេជោបានថ្លែងថា ដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ា នឹងមិនជជែកលើសពីកុងសង់ស៊ីសទាំង៥ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនាពេលកន្លងមកនោះទេ។

សម្តេចបានថ្លែងថា ប្រសិនបើមីយ៉ាន់ម៉ា អាចមានដំណើរការប្រជាធិបតេយ្យ គឺជាគុណសម្បត្តិនៃការប្រឹងប្រែងរបស់បណ្តារដ្ឋជាសមាជិកអាស៊ាន។ បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវរកដំណោះស្រាយពិសេស ទើបអាចដោះស្រាយបាន។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍រាល់ការវិភាគនានាជុំវិញដំណើរសម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោ បានថ្លែងថា ដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ា នឹងមិនជជែកលើសពីកុងសង់ស៊ីសទាំង៥ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅពលរដ្ឋមីយ៉ាន់ម៉ាថា ចង់បន្តឱ្យប្រទេសស្ថិតក្រោមវិបត្តិនយោបាយបែបនេះ ឬក៏ចង់មានដំណោះស្រាយ?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅមីយ៉ាន់ម៉ា គឺមិនមានបានប្រយោជន៍អ្វីពីមីយ៉ាន់ម៉ានោះឡើយ។ កម្ពុជាតូច ហើយមានប្រជាពលរដ្ឋតិចជាងមីយ៉ាន់ម៉ា តែអ្វីដែលសម្តេចចង់បាននោះ គឺការរួមវិភាគទានដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។ ប្រសិនបើមីយ៉ាន់ម៉ា អាចមានដំណើរការប្រជាធិបតេយ្យ គឺជាគុណសម្បត្តិនៃការប្រឹងប្រែងរបស់បណ្តារដ្ឋជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលការណ៍កុងសង់ស៊ីសទាំង៥ សម្រាប់ដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា គឺសម្តេចជាអ្នកផ្តួចផ្តើម។ បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវរកដំណោះស្រាយពិសេសផងដែរ ទើបអាចដោះស្រាយបាន។

គួររលឹកផងដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការសន្ទនាតាមទូរស័ព្ទពី ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ន នៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈអំពីវិវឌ្ឍន៍ថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយ សមស្រប សំដៅឈានទៅសម្រេចបាននូវ ការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង