ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញឲ្យចៅសង្កាត់ និងស្មៀន បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន ឲ្យបានល្អប្រសើរ

81

 

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានជំរុញឲ្យចៅសង្កាត់ និងស្មៀន ធ្វើយ៉ាងណា បម្រើសេវាសាធារណៈ និងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរ ។

ការជំរុញបែបនេះ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងពិធីសំណេះសំណាល ជាមួយលោក ចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកចៅសង្កាត់ និងស្មៀន សង្កាត់ជាអ្នកដែលនៅផ្ទាល់ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ។ ដូច្នេះអ្វីដែលជាការចង់បាន របស់ប្រជាពលរដ្ឋយើងត្រូវតែបម្រើពួកគាត់ ពិសេសការផ្តល់សេវា ជូនពួកគាត់ឲ្យមានតម្លាភាព និងទាន់ពេលវេលា ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់ កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះ បានធូរស្រាល និងបានឈានដល់រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើឲ្យប្រទេសជាតិ បានដំណើរការជាប្រក្រតីឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង