ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិស ឃាត់ខ្លួន ពេទ្យនិងជំនួយការ ៤នាក់ នៃមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល ពាក់ព័ន្ធនឹងការកែសម្ផស្សដោយវះកាត់ អតីថិជជាច្រើននាក់ បណ្តាលឱ្យមានបញ្ហា

168

 

ភ្នំពេញ ៖ ប៉ូលិស​ចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល ឃាត់ខ្លួន ពេទ្យនិងជំនួយការ ៤នាក់ នៅក្នុងតំបន់បឹងកក់
ក្នុងការ​ចុះត្រួតពិនិត្យនេះ បានធ្វើការឃាត់​ខ្លួន​ពេទ្យ ​និង​ជំនួយការ​ទាំង៤នាក់​នេះ​ នាវេលា​ម៉ោង៧យប់​ ថ្ងៃទី​០៥ ខែមករា​ ឆ្នាំ២០២២​ តាមពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ​ដែល​បានមក​កែ​សម្ផស្ស​ កន្លង​មក។

ឃាត់​ខ្លួន​ពេទ្យ ​និង​ជំនួយការ​ទាំង៤នាក់​នេះ ជាប់ពាក់ព័ន្ធនឹងការកែសម្ផស្សដោយវះកាត់ អតីថិជជាច្រើននាក់ បណ្តាលឱ្យមានបញ្ហា តែគេចវេស និង មិនទទួលខុសត្រូវ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបញ្ជូនខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និង ចាត់ការ តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង