ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃស្អែកទី១៣មេសា សូមបងប្អូនទៅលេងកំសាន្តសង្ក្រានវត្តភ្នំ ស្អាតប្លែកណាស់ឆ្នាំនេះ បើមិនបានទៅប្រយ័ត្នស្តាយក្រោយ

99

ភ្នំពេញ៖ចាប់ផ្ដើមអ៊ួអរហើយបើក្រឡេកមើលទិដ្ឋភាពយប់ថ្ងៃទី១២មេសានេះ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ មកទស្សនា និងថតរូបកំសាន្ត ការតុបតែងលម្អ ព្រឹត្តិការណ៍​សង្រ្កាន្ត​វត្តភ្នំ​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​។
️. សូមបញ្ជាក់ថា៖អ្នកដែលបានឃើញទិដ្ឋភាពទំាងនេះនៃសង្ក្រានវត្តភ្នំលាន់មាត់ថា “ស្អាតណាស់ ប្លែកណាស់ ឆ្នាំនេះចាំទៅថតលេង។
ទិដ្ឋភាព ដ៏ស្រស់ស្អាត នៃការតុបតែង នៅវត្តភ្នំ សម្រាប់ សង្ក្រាន្ត ឆ្នាំថ្មី ឃើញហើយ គ្រប់គ្នាឡើងភ្ញាក់រួចប្រាប់ថាគេឃើញទិដ្ឋភាព ដ៏ស្រស់ស្អាត នៅវត្តភ្នំ មានការរៀបចំ តុបតែងក្លោងទ្វារ រំលេចទៅដោយភ្លើងចំរុះពណ៌ ស្អាតទាក់ភ្នែកយ៉ាងខ្លាំង ពិសេស​មានរូបនាគដ៏ធំនៅមុខ នាឡិកា ទៀត មិនសរសើរពិតជាមិនបានមែន ។ ចំពោះ សង្ក្រាន្តវត្តភ្នំ នឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៣​ ដល់ថ្ងៃទី ១៦ ខែមេសានេះតែម្តង។ កុំភ្លេចទៅថតរូបលេងកម្សាន្តទំាងអស់គ្នាណា មិនបានទៅប្រយ័ត្នស្តាយក្រោយ៕

រូបថតខាងលើដកយកពីហ្វេសប៊ុកឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានី

អត្ថបទដែលជាប់ទាក់ទង