ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ កោះហៅស្រ្តីម្ចាស់ផេក D.W Glota Cambodia មកសាកសួរបង្ហោះវីឌីអូករណីហិង្សា្ជទៅលើក្មេងស្រី1នាក់ជាករណីប្រែង(Brank)

180

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី11 ខែមេសា ឆ្នាំ2024 វេលាម៉ោង12:30នាទី នៅចំណុចផ្ទះលេខ33Fផ្លូវលំភូមិ4 សង្កាត់ច្រាំចំរេះ1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

មានអាខោនហ្វេសប៊ុកឈ្មោះ D.W Glota Cambodia និងអាខោន តីកតុក ឈ្មោះ thmorpok បានបង្ហោះពីសកម្មភាពវាយនិងប្រើពាក្យសំដីអសីលធម៌ក្នុងសង្គមដោយមានគ្នាចំនួន7នាក់ប្រុស0នាក់ស្រីចំនួន4នាក់ បន្ទាប់ពីរឃើញសកម្មភាពបែបនេះ ផូសក្នុងបណ្តាញសង្គមនាៗដោយមានការបញ្ជារពីឯកឧត្តមអគ្គរស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ បានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវលើករណីនេះ សមត្ថកិច្ចអធិការដ្ឋានខណ្ឌប្ញស្សីកែវសហការជាមួយការិយាល័យជួញដូរនិងការពារអនិតិជននៃស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវនិងបានហៅម្ចាស់ផេក D.W Glota Cambodia មានឈ្មោះ កូប មុំ ភេទស្រី និងកូនចៅដែលថតសកម្មភាពវា,យគ្នាបង្ហោះក្នុងបណ្តាញសង្គម មកសាកសួរនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ។

ក្រោយសមត្ថកិច្ចធ្វើការសាកសួរនិងពិនិត្យលើករណីនេះមិនមានស្នាកស្នាមអ្វីទេជាលទ្ធផលមិនមែនជាករណីហិង្សាដោយចេតនា ទេជាការសម្តែងធ្វើប្រែង(Brank)វីឌីអូដើម្បីឲ្យផេកល្បីលក់ផលិតផល បន្ទាប់ពីសាកសួរចប់សមត្ថកិច្ចបានឲ្យម្ចាស់ផេកនិងកូនចៅដែលសម្តែងទាំងអស់ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងផុសវីឌីអូសូមទោសជាសាធារណ:ក្នុងបណ្តាញសង្គម៕

អត្ថបទដែលជាប់ទាក់ទង