ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះគ្រាប់ស្លាប់៤នាក់និង២នាក់របួសធ្ងន់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

38

មណ្ឌលគិរី៖សេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ មានហេតុការណ៍ផ្ទុះគ្រាប់មិនដឹងប្រភពមួយ បានកើតឡើងនៅក្នុងព្រៃ ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។
បើតាមសេចក្ដីរាយការណ៍ ជនរងគ្រោះក្នុងហេតុការណ៍នេះ ជាអ្នកដើររើសជ័រ កាច់ផ្ដៅនៅក្នុងព្រៃ ហើយក្រោយហេតុការណ៍ផ្ទុះគ្រាប់ដ៏រន្ធត់នេះ នៅសល់ម្ដាយ និងកូនតែ២នាក់ប៉ុណ្ណោះបានរួចផុតជីវិត នឹងព្យាយាមដើរមកភូមិទាំងរបួសពេញខ្លួនគួរឲ្យអាសូរបំផុត មកប្រាប់អ្នកភូមិ និងសុំឲ្យគេជួយ។
ផ្អែកតាមព័ត៌មានបឋមពីស្ត្រីរងគ្រោះប្រាប់អ្នកភូមិ គឺជនរងគ្រោះទាំងអស់បានដើរក្នុងព្រៃអាស្រ័យផលធម្មជាតិដូចសពមួយដង ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ក្រោយឃើញបែបនេះ ម្ដាយ និងកូន២នាក់ បានដើរចេញពីកន្លែងប្រទះឃើញគ្រាប់នោះ ប៉ុន្តែជនរងគ្រោះ៤នាក់ទៀត មិនបានចេញពីកន្លែងនោះទេ ក្រោយមកបន្តិចក៏ស្រាប់តែលឺសម្លេងផ្ទុះឡើង ធ្វើឲ្យមនុស្សទាំង៤នាក់បានស្លាប់ ចំណែកម្ដាយ និងកូនស្រីដែលដើរចេញនោះក៏បានរងរបួសធ្ងន់ និងស្រាលផងដែរ។

អត្ថបទដែលជាប់ទាក់ទង