ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនបេក្ខនារីចំនួន៣១រូបក្នុង ចំណោម១១៤រូបប្រឡងជ្រើសរើសឪ្យិចូលបំរើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ

34

ភ្នំពេញ៖សហគ្រាសគ្រប់គ្រងសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញបាន   បើកសម័យប្រឡងជ្រើសរើសបុគ្គលិកបម្រើការងារក្នុងសហគ្រាសគ្រប់គ្រងសំ

 រាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ(ស.ស.ភ)ដោយបានកំណត់យកវិទ្យា ល័យជា ស៊ីម សន្ធរម៉ុក ធ្វើជាមណ្ឌលប្រឡងនាព្រឹកថ្ងៃទី២១មេសា ឆ្នាំ២០២៤។អញ្ជើងចូលរូមកាត់វិញ្ញាសារប្រឡងនាឧិកាសនោះមានឯកឧត្ដមប៉ាកសុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាលសហគ្រាស(សសភ)ជាប្រធានមណ្ឌល,ឯកឧត្ដមគឹម សេត អគ្គនាយកសហគ្រាស(សសភ)ជាអនុប្រធានមណ្ឌល។
លោកស្រីគង់ រតនៈវត្តី អគ្គនាយិការរងសហគ្រាស(សសភ)បានអោយដឹងថា៖បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រឡងមានចំនួន១១៤នាក់,ស្រីចំនួន៦៨នាក់ដែលយើងត្រូវប្រឡងជ្រើសរើសយកបេក្ខជន បេក្ខនារីឪ្យិចូលបំរើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញចំនួន៣១នាក់។លោកស្រីគង់ រតនៈវត្តី បញ្ជាក់ទៀតថា៖ការប្រឡងនេះធ្វើឡើង ពេញមួយព្រឹកថ្ងៃទី២១មេសានេះដែលចែកចេញជា២វិញ្ញាសារទី១៖ចំណេះដឹងទូទៅ និងភាសារបរទេស,ទី២៖ចំណេះដឹងផ្នែកជំនាញ។
ក្នុងផ្នែកចំណេះដឹងជំនាញមានរយះពេល៣ម៉ោងក្នុងនោះមានផ្នែកលទ្ធកម្ម,សវនៈកម្ម,គណនេយ្យ ផ្នែករដ្ឋបាលបុគ្គលិក(IT)ផ្នែកលេខាធិការដ្ឋាន,ផ្នែកអាជីវកម្ម សេវាកម្ម។ចំណែក ចំណេះដឹងទូទៅប្រឡងមានរយះពេល៥០នាទី។នេះជាការប្រឡងជ្រើសរើស  
បុគ្គលិកឲ្យចូលបំរើការងារជាលើកដំបូងក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញដែលពីមុនជារដ្ឋាករស្វយ័តគ្រប់គ្រងសំណល់រឹងរាជធានីភ្នំពេញ។តាមរយះការប្រឡងជ្រើសរើសបុគ្គលិកនេះ នឹងបានបំពេញបន្ថែមនូវបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែក គ្រប់គ្រងសំរាម,សំណល់រឹងក្នុងរាជធានីភ្នំពេញឲ្យិកាន់តែមានប្រសិទ្ធភាព  រក្សាបានការលើកកំពស់សោភណ្ឌភាព បរិស្ថានទីក្រុងឲ្យកាន់តែល្អប្រសើរដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។
សូមបញ្ជាក់ថា៖តាមរយះ កំណើនប្រជាពលរដ្ឋ និងជីវភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានការកើនឡើងបញ្ហាសំណល់រឹង(សំរាម)គឺជាបញ្ហាប្រឈមមួយដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការជាច្រើនមានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋពីការទុកដាក់សំរាមអោយមានរបៀបទាំងការវេចខ្ចប់ និងបញ្ចេញសំរាម ឲ្យិបានទាន់ពេលវេលា។ការផាកពិន័យពីការចោលសំរាមផ្តេសផ្តាសខុសទីតាំង កំណត់ជាដើម។បច្ចុប្បន្ននេះបរិមាណសំរាមដែលដឹកចេញទៅក្រៅក្រុងមិនក្រោម៣៩០០តោនទេក្នុងមួយថ្ងៃ ជាបរិមាណមួយដ៏ច្រើនលើចំនួនប្រជាពលរដ្ឋ ជាង៣លាននាក់រស់នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង