ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់រៀបចំLeagueសម្រាប់ អាយុក្រោម១៦និង១៩ឆ្នាំ

18

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការរៀបចំព្រឹត្តិការណ៍Cambodian Premier Leagueសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំនិងក្រោម១៩ឆ្នាំចាប់ពីថ្ងៃទី១៩ឧសភាឆ្នាំ២០២៤តទៅ។
មានសមាគម/ក្លិបបាល់ទាត់ចំនួន១១សរុបចំនួន២០ក្រុមចូលរួមប្រកួតប្រជែងក្នុងការប្រកួតជម្រើសជើងឯកនេះរួមមានក្រុមយុវជនអាយុក្រោម១៦ឆ្នាំនិង១៩ឆ្នាំមកពីក្លិបបាល់ទាត់អង្គរថាយហ្គឺរក្លិបបាល់ទាត់បឹងកេតក្លិបបាល់ទាត់ISIដង្កោសែនជ័យក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្លិបបាល់ទាត់ព្រខ័នរាជស្វាយរៀង ហ្វូតបលក្លិប ឯ.ក ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទក្លិបបាល់ទាត់វិសាខាសាលាតម្រង់ទិសរាជធានីភ្នំពេញ រួមជាមួយក្រុមយុវជន អាយុក្រោម១៦ឆ្នាំ របស់សមាគមក្លិបបាល់ទាត់សៀមរាប យូណាយធីត និងក្រុមយុវជនអាយុក្រោម១៦ឆ្នាំ របស់សាលាកីឡាបាល់ទាត់ជាតិ។
ការប្រកួតបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូបមន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន០៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក០១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។
សូមបញ្ជាក់ផងដែរថា ការប្រកួតទាំងពីរកម្មវិធីខាងលើនេះ មានចំនួនសរុប ១៨៦ប្រកួត ដែលមានរយៈពេល ០៦ខែ៕

អត្ថបទដែលជាប់ទាក់ទង