ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន ជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥៥នាក់​

19

ភ្នំពេញ៖នៅវិទ្យាល័យអនុវត្ត​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ កាលពីល្ងាចថ្ងៃទី​ ២២ ខែ​ មេសា ឆ្នាំ​ ២០២៤នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥៥នាក់​ (ស្រី៨៨នាក់)។
ក្នុងឱកាសបិទវគ្គនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវប្រសាសន៍របស់​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា​ ក្មួយៗយុវជន​ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងសូមកោតសរសេីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​
លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺ​ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ​ ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត​ ។ មុននឹងប្រកាសបិទវគ្គ​ លោកនាយកប្រតិបត្តិសាខា​ សង្ឃឹម និងជឿជាក់ថា​ សង្ឃឹមថា​ ក្មួយៗយុវជនទាំងអស់​ នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត​ ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន​ផ្តល់សេវាកម្មមនុស្សធម៌​ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ​ និងងាយរងគ្រោះ​ដោយប្រការផ្សេងៗ។
សូមបញ្ជាក់ថា៖​ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា ២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា៥.វិជ្ជាសង្គ្រោះបឋម​៕

អត្ថបទដែលជាប់ទាក់ទង