ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឡាវ រិះរកវិធីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា

22

ភ្នំពេញ៖ក្នុងជំនួបជាមួយឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។
ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ធ្វើយ៉ាងណាធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។វេលា។
ក្រៅពីលើកបញ្ហាអគ្គិសនីហើយនោះ សម្តេចធិបតី ក៏បានលើកពីបញ្ហាព្រំដែនរវាងកម្ពុជា និងឡាវផងដែរ។ ប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ថា ឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង