ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រពាំងចំនួន៦នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ត្រូវបានស្តារ រួចរាល់

38

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះ អង្គការជីវិតធម្មជាតិ NatureLife នៅកម្ពុជាសហការជាមួយមន្ទីរបរិស្ថានខេត្តរតន:គិរីនិងមណ្ឌលគិរីធ្វើការស្តារត្រពាំងសំខាន់ៗចំនួន៦នៅដែនជម្រកសត្វព្រៃលំផាត់។នេះបើតាមការបញ្ជាពីអង្គការ NatureLife នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ការស្តារត្រពាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាទីជម្រកសមស្របសំរាប់សត្វជិតផុតពូជ(ដូចជាត្រយងយក្ស ត្រយងចង្កំកស…)និង រក្សាទឹកសំរាប់សត្វព្រៃនិងសត្វពាហនះស្រុកក្នុងរដូវប្រាំង។ការជីកស្តារនេះត្រូវធ្វើដោយសហគមន៍ប្រម៉ាណជា៦០នាក់និងមិនប្រើគ្រឿងចក្រដើម្បីកាត់ការបន្ថយការរំខានដល់សត្វព្រៃនិងជីវចម្រុះ។ ត្រពាំងនីមួយៗត្រូវស្តារក្នុងទំហំមាត់លើ៣០ម៉ែត្រគុណ២០ម៉ែត្រ និងមានទំរង់ដូចជាឆ្នាំងខ្ទះពោលគឺជំរៅដេញពី៣០ទៅ៧៥សង់ទីម៉ែត្រ។កំដៅក្តៅខ្លាំង និងស្ថានដីបាតត្រពាំងមានសភាពរឹងនិងថ្មគឺជាកត្តាប្រឈមដែលប្រជាសហគមន៏បានជួបប្រទះក្នុងពេលជីកស្តារ តែទោះជាយ៉ាងណាត្រពំាងទាំង៦ត្រូវបានជីស្តាររួចរាល់នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ 
អង្គការ NatureLife សូមអរគុណដល់ USAID Morodok Baitang-មរតកបៃតង ដែលបានគំាទ្រហិរញ្ញវត្ថុដល់សកម្មភាពជីកស្តារត្រពាំងនេះ៕ ដោយសំរិត

អត្ថបទដែលជាប់ទាក់ទង