សីតុណ្ហភាព នឹងកើនឡើងវិញ ចាប់ពីថ្ងៃទី ២៩ ខែមករា ឯជុំវិញបឹងទន្លេសាបនឹងមានចុះអ័ព្ទនៅពេលព្រឹក
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ថាចាប់ពីថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ សីតុណ្ហភាព នឹងកើនឡើងវិញ ចាប់ពីថ្ងៃទី ២៩ ខែមករា ចំណែកតំបន់ជាប់ដងទន្លេ ជុំវិញបឹងទន្លេសាប ខ្ពង់រាប និងតំបន់ភ្នំ នឹងមានចុះអ័ព្ទនៅពេលព្រឹក ៕