ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

សមត្ថកិច្ចចុះអប់រំដល់សិស្សានុសិស្ស គេចសាលា ទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ…

ស្រុកស្វាយជ្រំ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤៥នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាសួស ចុះអប់រំដល់សិស្សានុសិស្ស…

កូនផ្សោតថ្មី០១ក្បាល ទើបនឹងកើត ដើម្បីអបអរសាទរ…

ទន្លេមេគង្គ៖ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះកូនផ្សោតថ្មី ដែលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់…

ជនមុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូបពិតជាមានវត្តមាន នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយពីទម្លាយព័ត៌មានថា មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូបគឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីបង្កចលាចល នៅពេលប្រកាសសាលក្រម កឹម សុខា, ដើម្បីបញ្ជាក់ការពិតនៅព្រឹកថ្ងៃទី០២ ខែមីនា…

ករណីរឹតកប្លន់យករថយន្ដព្រូស អ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…

រាជធានីភ្នំពេញ ៖ ករណីរឹតកប្លន់យករថយន្ដព្រូស អ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៣នេះ។ ប្រតិបត្តិការនេះ…

បណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិក ឱ្យបន្តវិនិយោគ…

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជា​ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។ ការលើកទឹកចិត្តបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត…

អភិបាលខណ្ឌព្រែកព្នៅ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅសង្កាត់ពន្សាំង

ភ្នំពេញ៖នៅរសៀលល្ងាចថ្ងៃទី1ខែមិនាឆ្នាំ2023នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញអមដំណើរដោយអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់…

លោក កើត ឆែ៖ អគុណ នាយកដ្ឋានសវនកម្ម ផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលបានដំណេះដឹង លើការងារគ្រប់គ្រងហិរញ្ញវត្ថុ…

ភ្នំពេញ៖ នៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមបើកកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង សម្រាប់…

ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងព្រៃចម្ការមីនព្រំដែន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ១៨៩ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់…

ឆេះទ្បានស៊េរីទំនើបមួយគ្រឿង លើផ្លូវល្បឿនលឿន ម្តុំគីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖មានទ្បានស៊េរីទំនើបមួយគ្រឿងបានឆាបឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ លើផ្លូវល្បឿនលឿន ម្តុំគីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីម៉ោងជាង៥ល្ងាចថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ បានរងការខូចខាតទាំងស្រុង ។ ក្រោយកើតហេតុ…

សិស្សប្រុស ស្រីចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម

ស្រុកថ្មពួក ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ០៩ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានសិស្សានុសិស្ស ចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ…

ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ជំរុញឱ្យស្រ្តីពង្រឹងសមត្ថភាព និងភាពអង់អាច…

សៀមរាប៖ លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានលើកឡើងថា បច្ចុប្បន្ន នេះ ស្រ្តីត្រូវបានរាជរដ្ឋាភិបាលផ្តល់អាទិភាពសម្រាប់ចូលបម្រើការងារនៅតាម ស្ថាប័ន រដ្ឋ និងឯកជន ជាពិសេសនោះ គឺការចូលរួមក្នុងវិស័យនយោបាយ ដោយជំរុញឱ្យស្រ្តី…

កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី មានការកើនឡើងគួរឱ្យកត់សម្គាល់…

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី…

សម្តេចតេជោ ហ៊ុន សែន ដាស់តឿនដល់មន្ត្រីមុនរាយការណ៍ទៅសម្តេច ត្រូវគិតឲ្យច្បាស់ពីបញ្ហាដែលត្រូវឆ្លងយោបល់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ បានដាក់តឿនដល់មន្ត្រី ដែលមានការងារបន្ទាន់ ត្រូវទូរស័ព្ទទៅសម្តេច ដើម្បីឆ្លងយោបល់ ត្រូវគិតគូរពីបញ្ហាឲ្យបានច្បាស់លាស់ និងសរុបតែម្តង…

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មន្ត្រីរាជការ គ្រប់រូបត្រូវពង្រឹងសមត្ថភាពខ្លួនឯង…

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង ពិធី អបអរសាទរ ពិធីរំលឹកខួបទី១១២ ទិវាអន្តរ ជាតិ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ…

ឧកញ៉ា ទៀ វិចិត្រ ចិត្តធម៌៖ ចេញជួយក្មួយប្រុសសិន ចាំសួរពត៌មានតាមក្រោយ…

ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ឲ្យទៅទទួលយកក្មេងប្រុសម្នាក់ មានឪពុកម្តាយ…

តម្លៃ ប្រេងឥន្ធនៈ នៅ កម្ពុជា បន្តធ្លាក់ចុះ៖ សាំង ធម្មតា លក់ ៤,២៥០រៀល ខណៈ…

ភ្នំពេញ ៖ បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹក ថ្ងៃ ពុធ ទី ០១ ខែមិនា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ សាំង (ចុះ…

សពយោធាមួកខៀវកម្ពុជា ពលីនៅម៉ាលី បានបញ្ជូនមកដល់កម្ពុជា ហើយ

ភ្នំពេញ៖ សពយោធាមួកខៀវកម្ពុជាមួយរូបដែលបានពលីក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី(MINUSMA)បានបញ្ជូនមកដល់កម្ពុជានៅវេលារំលងអធ្រាត្រថ្ងៃទី២៨ ខែកុម្ភៈឆ្លងចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការប្រារព្ធពិធីទទួលសពតាមបែបផែនយោធា…

នៅព្រឹកថ្ងៃទី១ខែមីនា ស្ពានអាកាសថ្មី លើកំណាត់ផ្លូវជាតិលេខ៥ ប្ញស្សីកែវបើកដំណើរការ…

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ លែងមានការកកស្ទះដូចមុនទៀតហេីយ ក្រោយពីស្ពានអាកាសឬស្សីកែវ​ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវបានស្ថាបនាស្ទើតែរួចរាល់១០០ភាគ ហើយត្រូវបានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន…

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យចិញ្ចឹមសត្វកម្រជិតផុតពូជ តែបើយកទោសអ្នកចិញ្ចឹមក្ងោក…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានស្នើឲ្យកែច្បាប់ដែលពាក់ព័ន្ធនឹងការចិញ្ចឹមសត្វព្រៃ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ ហើយសម្តេចបានបន្ថែមថា…

សិក្ខាសាលាស្ដីពីការចុះបញ្ជីនាវាសញ្ជាតិ (Ship Registry)

ភ្នំពេញ ៖ ទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូននៅ ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពីការចុះបញ្ជីនាវាសញ្ជាតិ (Ship…