ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្មដ៏រន្ធត់បំផ្ទុះគ្រាប់បែកបណ្តាលឱ្យសមត្ថកិច្ចនិងប្រជាការពារបាត់បង់ជីវិតសរុប៦នាក់រួមទាំងជនសង្ស័យ, អភិបាលខេត្តពោធិ៍សាត់បញ្ជាឱ្យយកចិត្តទុកដាក់ខ្ពស់លើការសង្គ្រោះបន្ទាន់ជនរងគ្រោះដែលនៅរស់រានមានជីវិ

24

ពោធិ៍សាត់៖នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងចុះទៅដល់ទីតាំងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពគំរាមកំហែង និងបានបំផ្ទុះគ្រាប់បែកដាក់កម្លាំងសមត្ថកិច្ច ខណៈពេលកំពុងអន្តរាគមន៍។

ជនរងគ្រោះ និងជនសង្ស័យក្នុងហេតុការណ៍ រួមមាន៖
១-ឈ្មោះ សោម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២-ឈ្មោះ ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៣-ឈ្មោះ សុខ អាន ប្រជាការពារ (ស្លាប់)
៤-ឈ្មោះ ចិន្ដា ប្រជាការពារ (ស្លាប់)
៥-ឈ្មោះ អែម ដុំ ជនសង្ស័យ (ស្លាប់)
៦-ឈ្មោះ វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)
៧-ឈ្មោះ សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (របួសធ្ងន់ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ)។
ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ

អភិបាលខេត្តពោធិ៍សាត់ បញ្ជាឱ្យយកចិត្តទុកដាក់ខ្ពស់លើការសង្គ្រោះបន្ទាន់ជនរងគ្រោះ ដែលនៅរស់រានមានជីវិត។

ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំផ្ទាល់ពី ឯកឧត្ដម ខូយរីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញ កំពុងប្រឹងប្រែងបង្ការសង្គ្រោះជីវិតជនរងគ្រោះដែលនៅរស់រានមានជីវិត (វ៉ី វឿន) ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ឆ្ពោះទៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

បច្ចុប្បន្ន ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលខេត្ត កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់ ដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងហេតុការណ៍អសន្តិសុខនេះ៕

អត្ថបទដែលជាប់ទាក់ទង