ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

អន្តរជាតិ

អ៉ីរ៉ង់ទាត់ចោលការបកស្រាយរបស់កាតានិងកូវ៉ែតជុំវិញយោធាអ៉ីរ៉ង់ដែលត្រូវបានចាប់ខ្លួន

ឌូបៃ៖ មន្ត្រីយោធាអ៉ីរ៉ង់ម្នាក់បាននិយាយ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ថាកាតាគួរតែអនុញ្ញាតឱ្យក្រុមអ្នកជំនាញអ៉ីរ៉ង់ចូលក្នុងប្រទេសរបស់ខ្លួន ដើម្បីបើកការស៊ើបអង្កេតលើជោគវាសនារបស់ពីឡុតអ៉ីរ៉ង់៣នាក់

ប៉េកាំង៖កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងការពារជាតិនៃប្រទេសចិន បានប្រកាសចាត់ទុកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំហៅថា Han Kuang របស់តៃវ៉ាន់ ថាជាការសម្តែងល្ខោនឥតបានការ ដែលដុតបញ្ឆេះភាពភ័យស្លន់ស្លោអំពីសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ

អ៉ីរ៉ង់អះអាងថា «ច្រកសមុទ្រ Hormuz…

តេហេរ៉ង់៖នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បានបង្ហោះសារនៅលើប្រព័ន្ធបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា តាំងពីដើមមកច្រកសមុទ្រ Hormuz គឺជារបស់អ៉ីរ៉ង់ បច្ចុប្បន្នក៏ជារបស់អ៉ីរ៉ង់

ម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញសុទិដ្ឋិនិយម ទោះបីជាមានជម្លោះតានតឹងជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូងក្តី ដោយលោកជឿ ប្រទេសទាំងពីរអាចសហការគ្នាផ្នែកសេដ្ឋកិច្ច

អ៊ីរ៉ង់ឌឺដងចំអកឱ្យលោកត្រាំជុំវិញការលួចប្តូរយន្តហោះជាសម្ងាត់

ឌូបៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចេញមុខចំអកយ៉ាងចាស់ដៃទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមានការទម្លាយព័ត៌មានលម្អិតថ្មីៗជុំវិញការផ្លាស់ប្តូរយន្តហោះជាសម្ងាត់របស់លោក អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ

អតីតនាយករដ្ឋមន្ត្រីចិនលោក Zhu Rongji ទទួលមរណភាពក្នុងវ័យ៩៨ឆ្នាំ

ប៉េកាំង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ថាអតីតនាយករដ្ឋមន្ត្រីចិន លោក Zhu Rongji បានទទួលមរណភាពហើយ នៅអាយុ ៩៨ឆ្នាំ ដោយសាររោគពាធ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឆេះរោងចក្ររបស់អារ៉ាប៊ីសាអូឌីតផ្តាច់ជីវិតកម្មករបង់ក្លាដែស១៦នាក់

ដាក្កា៖មន្ត្រីទីក្រុងដាកា បានឱ្យដឹងថា អគ្គិភ័យដ៏ធំមួយនៅរោងចក្រផលិតសាឡុង ក្នុងទីក្រុងរីយ៉ាដ ដែលជារាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្តាលឱ្យកម្មករចំណាកស្រុកជនជាតិបង់ក្លាដែស ចំនួន ១៦នាក់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ

សាន់ណា៖ ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួនបានប្រើប្រាស់ដ្រូនវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Jazan របស់ក្រុមហ៊ុនរដ្ឋអារ៉ាប៊ីសាអូឌីត Aramco។ ការវាយប្រហារនេះ ធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ

អ៉ីរ៉ង់ថាកិច្ចព្រមព្រៀងស្តីពីការបេីកច្រកសមុទ្រ Hormuz ជិតសម្រេចបានតែនឹងមិនបេីកផ្លូវទឹកនេះដោយឯកឯងឡេីយ

តេហេរ៉ង់៖អ៉ីរ៉ង់បានលើកឡើងថា កិច្ចព្រមព្រៀងជាមួយអូម៉ង់ស្តីពីការគ្រប់គ្រងច្រកសមុទ្រ Hormuz គឺជិតសម្រេចបានហើយ ប៉ុន្តែវានឹងមិនគ្រប់គ្រាន់ដើម្បីធានាឱ្យមានការធ្វើដំណើរដោយសេរីតាមផ្លូវទឹកនេះទេ ខណៈអេមីរ៉ាត់អារ៉ាប់រួមបានអះអាងថា

អាមេរិកតែងតាំងលោក Todd Blanche ជាអគ្គរដ្ឋអាជ្ញាថ្មី

វ៉ាស៉ីនតោន៖អតីតមេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Todd Blanche ត្រូវបានអនុម័តតែងតាំងជាអគ្គរដ្ឋអាជ្ញាអាមេរិក នាថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ

តម្លៃប្រេងអន្តរជាតិកើនវិញបន្តិចដោយសារក្តីបារម្ភជុំវិញផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ

Reuters៖នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ តម្លៃប្រេងឆៅបានកើនឡើងវិញ ចំពោះមុខក្តីបារម្ភពាក់ព័ន្ធការបើកច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់ដែលកំពុងសហការជាមួយអូម៉ង់ ស្នើឱ្យមានការចាប់ឃាត់នាវាណា ដែលត្រូវបានចាត់ទុកថាមានអរិភាព និងផាកពិន័យធ្ងន់ធ្ងរ

អ៊ីរ៉ង់និងអូម៉ង់ឈានដល់ការយោគយល់គ្នាលើកិច្ចព្រមព្រៀងបើកច្រកសមុទ្រហ័រមូសឡើងវិញ

រីយ៉ាដ៖ប្រទេសអ៊ីរ៉ង់ និងអូម៉ង់ បានឈានដល់ការយោគយល់គ្នាលើសេចក្តីព្រាងកិច្ចព្រមព្រៀង ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញក្នុងរយៈពេល ៦០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត

អ៉ីរ៉ង់គំរាមវាយក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សបើសហរដ្ឋអាមេរិកបើកការវាយប្រហារឡើងវិញ

Reuters៖អ៉ីរ៉ង់បានព្រមានបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សថាការវាយប្រហារជាថ្មីណាមួយរបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ខ្លួន នឹងជំរុញឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ ជាមួយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅទូទាំងតំបន់

សហរដ្ឋអាមេរិករំពឹងថានឹងមានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឆាប់ៗ , …

ឌូបៃ៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយនៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ថាកិច្ចព្រមព្រៀមជាមួយអ៉ីរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz អាចនឹងត្រូវបានចុះហត្ថលេខា ក្នុងពេលឆាប់ៗ ឬអាចនៅថ្ងៃពុធសប្ដាហ៍នេះតែម្ដង។

អ៊ីរ៉ង់ច្រានចោលការអះអាងរបស់លោកត្រាំដោយបញ្ជាក់យ៉ាងច្បាស់ថា «គ្មានការចរចាណាមួយកើតឡើងទេ»

វ៉ាស៊ីនតោន៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសទាត់ចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបញ្ជាក់ថា មិនមានការចរចា ឬផែនការជួបប្រជុំណាមួយកំពុងប្រព្រឹត្តទៅជាមួយសហរដ្ឋអាមេរិកនោះទេ។

លោកត្រាំប្រកាសថាសហរដ្ឋអាមេរិកនិងអ៉ីស្រាអែលលុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានយល់ព្រមលុបចោលគម្រោងវាយប្រហារថ្មីមួយលើអ៉ីរ៉ង់

អ៉ីរ៉ង់គំរាមវាយរោងចក្រថាមពលរបស់បណ្ដាប្រទេសក្នុងតំបន់ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី

គែរ៖អ៉ីរ៉ង់ នៅចុងសប្ដាហ៍នេះបានគំរាមថានឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មីណាមួយលើទឹកដីអ៉ីរ៉ង់ ដូចការគំរាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំមែននោះ។

ធ្លាក់យន្តហោះចម្បាំងអាមេរិក F-35 នៅរដ្ឋ California

វ៉ាស៉ីនតោន៖ មន្រ្តីអាមេរិកបានឱ្យដឹងថា យន្តហោះចម្បាំង F-35 ១គ្រឿង បានធ្លាក់កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង San Diego នៃរដ្ឋ California។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ៊ីរ៉ង់ព្រមានបណ្តាប្រទេសអឺរ៉ុបកុំឱ្យអនុញ្ញាតអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពដើម្បីវាយប្រហារខ្លួន

ឌូបៃ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានជំរុញឱ្យប្រទេសប៊ុលហ្គារី (Bulgaria) ពិចារណាឡើងវិញចំពោះការសម្រេចចិត្តអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក

យោធាអាមេរិកបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ក្រោយស្ងាត់ជិតមួយសប្ដាហ៍

វ៉ាស៊ីនតោន៖យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ជាការសងសឹកទៅនឹងទីក្រុងតេហេរ៉ង់សម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី។